• 1
  • 2
  • 3
  • 4
  • 5
  • 6
  • 7
  • 8
  • 9
  • 10
  • 11
  • 12
  • 13
  • 14
  • 15
  • 16
  • 17
  • 18
jQuery Banner Slideshow by WOWSlider.com v4.8

Ha Tien vegas

ឆ្នេរ កែប

រមណីយដ្ឋាន ទឹកឈូរ

សួនសត្វ

ឋានសួគ៍ បូកគោ

ណាតាយា

ឆ្នេរកែប

ទីក្រុងកែបជាទីក្រុងទេសចរណ៍ឆ្នេរសមុទ្រមានទីតាំងស្ថិតនៅភាគនិរតនៃរាជធានីភ្នំពេញ ភ្ញៀវទេសចរណ៍អាចធ្វើដំណើរ ពីរាជធានីភ្នំពេញមកក្រុងកែបតាមផ្លូវជាតិលេខ៣កាត់ តាមខេត្តកំពតមានចំងាយប្រមាណ១៧៣គ.មឫតាមផ្លូវជាតិលេខ២កាត់តាមខេត្តតាកែវ ឫក៏ អាចធ្វើដំណើរតាមរថភ្លើងមកចុះនៅស្ថានីយ៍ តំណាក់ចង្អើរដែលមានចំងាយពី ក្រុងកែប៧ គ.ម។ភ្ញៀវទេសចរបរទេសអាចធ្វើដំណើរពីប្រទេសវៀតណាមមកក្រុងកែប តាមច្រកហាទៀង ព្រែកចាកដែលមានចំងាយប្រមាណ ៤០គ.ម។ តាមផ្លូវសមុទ្រ ភ្ញៀវទេសចរអាចជិះទូក កប៉ាល់ ពីក្រុងព្រះសីហនុនិង ពីប្រទេសវៀតណាមមកកំពង់ផែ ក្រុងកែបផងដែរ។ ខេត្តកែបបានកសាង ឡើងក្នុងអំឡុងឆ្នាំ ១៩០៨ ក្នុងសម័យ អាណានិគមបារាំង។ ខេត្តនេះបានកែលំអឲ្យក្លាយជាទីក្រុងទេសចរណ៍ឆ្នេរសមុទ្រដ៏ល្អ ប្រណិតក្នុងទស្សវត្សទី៦០នាសម័យរាជរដ្ឋាភិបាលសង្គមរាស្រ្តនិយម។ ឈ្មោះខេត្តកែប បានក្លាយមកពីពាក្យបារាំង“Lecap”ប្រែមកជាពាក្យខ្មែរ គឺជ្រោយមានន័យថាដីដុះលយ ទៅសមុទ្រ។ តំបន់នេះ ប្រភេទខ្សាច់សមុទ្រ មានពណ៍ខ្មៅ ខុសពីខ្សាច់ក្រុងព្រះសីហនុ ដែលមានខ្សាច់ពណ៍ស។

​រមណីយដ្ឋាន​កោះទន្សាយ​

កោះទន្សាយ​មានទីតាំងស្ថិតនៅ ប៉ែកអាគ្នេយ៍នៃទីក្រុងកែបមានចម្ងាយ៤,៥គីឡូម៉ែត្រពី ទីក្រុងនេះ។ ទីនេះ​ជារមណីដ្ឋានធម្មជាតិ​ដ៏ល្អប្រណិត​របស់ទីក្រុង ដែល​មាន​លក្ខណៈ​អំណោយ​ពី​ធម្មជាតិព្រោះ​មាន​ឆ្នេរខ្សាច់​ចំនួន២កន្លែង ដែលមានវាលខ្សាច់សពីធម្មជាតិ អាចធ្វើជាកន្លែង សំរាប់ងូតសមុទ្រកម្សាន្តសប្បាយបាន។ ទឹកសមុទ្រមានជម្រាលវែង ហើយរាក់។ខាងក្រោមទឹកសមុទ្រមានផ្កាថ្មសត្វសមុទ្រ រុក្ខជាតិសមុទ្រអំណោយផលដល់ ការស្រាវជា្រវប្រព័ន្ធបរិស្ថានចំរុះ។ ឈ្មោះកោះទន្សាយនេះបានក្លាយមកពីពាក្យ រំសាយ ព្រោះនៅពេលដែល ស្តេចសាគររាជ អស់សង្ឃឹម​ក្នុង​ការ​តស៊ូ​ដោយមានការបែកបាក់ ពលសេនានិងបក្សពួកខ្លួនព្រះអង្គបានដឹកនាំអ្នកដែលនៅសេសសល់ឆ្លងសមុទ្រមកដល់ ​កោះមួយ​នៅខាងមុខក្រុងកែប ហើយ​ក៏​បាន​ធ្វើ​ការ​រំសាយទ័ព​នៅទី​នោះទៅ។ ដោយការ ហៅតៗគ្នា កោះរំសាយក្លាយទៅជាកោះអំសាយ កោះអន្សាយក្រោយមកក៏ក្លាយទៅជា កោះទន្សាយ រហូតដល់សព្វថ្ងៃនេះ។កោះទន្សាយមានផ្ទៃដីប្រមាណ ២គីឡូម៉ែត្រការ៉េ ។